ក្រសួងប្រៃសណីយ៍ ​ចាត់មន្ត្រីឱ្យចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍នៅបុរី​ប៉េង​ ហួត​ និងស្រង់យោបល់អ្នកប្រើប្រាស់
Posted by -
Phoung Somphors
Published on -
1/8/2022 9:29 AM

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​និងនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅបុរី ប៉េង​ ហួត​ ក្នុងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានប្រើឧបករណ៍វាស់ស្ទង់ត្រួតពិនិត្យ ដើម្បីរកមើលពីការប្រែប្រួលរបស់គុណភាពសេវាទូរស័ព្ទបន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៣បង្គោល និងបានចាត់មន្ត្រីចំនួន ៩៥នាក់ ដើរសម្ភាសន៍ប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង។ វិធានការនេះធ្វើឡើង ដើម្បីជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម​ ជា​ វ៉ាន់ដេត។

ការចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅបុរី​ ប៉េង​ ហួត នេះ ខាងម្ចាស់គម្រោងរបស់បុរី ក៏បានបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗ​របស់ខ្លួនសម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះ ក្នុងសិក្សាស្វែងយល់អំពីស្ថានភាពនិងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ​ និងអ៊ីនធឺណិត​ ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយនៅតាមបុរីនានា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236