ធនាគារជាតិនៃកម្ពុជា ជូនដំណឹងពី«វិធីសាស្រ្តកំណត់អត្រាប្ដូរប្រាក់ផ្លូវការ»
Posted by -
Phoung Somphors
Published on -
2/8/2022 5:02 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាចេញសេចក្តីជូនដំណឹងពី៖ «វិធីសាស្រ្តនៃការកំណត់អត្រាប្ដូរប្រាក់ផ្លូវការ» នៅថ្ងៃទីទី០២ ខែសីហា ឆ្នាំ២០២២។ ការជូនដំណឹងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគា (NBCP) ចាប់ពីឆ្នាំ២០១៨ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនិងតម្លាភាពក្នុងទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា។

ដោយពិនិត្យឃើញថា ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) នាពេលបច្ចុប្បន្នកំពុងដំណើរការកាន់តែសកម្មដោយមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើនបានចូលរួម ជាមួយនឹងទំហំដោះដូរកើនឡើងជាលំដាប់ ដែលកត្តានេះនាំឲ្យអត្រាប្តូរប្រាក់អន្តរធនាគារនៅក្នុងប្រព័ន្ធ NBCP បានឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ទីផ្សារបានល្អប្រសើរ។ធនាគារជាតិនៃកម្ពុជា បានសម្រេចកំណត់អត្រាប្តូរប្រាក់ផ្លូវការ ជារៀងរាល់ព្រឹកដោយប្រើប្រាស់អត្រាមធ្យមថ្លឹងផ្អែកលើបរិមាណជួញដូរនៅក្នុងប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) ដែលទទួលបាននៅថ្ងៃចុងក្រោយបំផុតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236