គយនិងរដ្ឋាករ ប្រមូលចំណូលបានប្រមាណ១ ២៩៥,៤លានដុល្លា ក្នុងឆមាសទី១ ឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
5/8/2022 3:17 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមការបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែសីហានេះ។

គិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករពិសេសមានចំនួន១ ៩៧៧,៧ ប៊ីលានរៀល ត្រូវជា ៣៧,៩% នៃចំណូលសរុប។ អាករលើតម្លៃបន្ថែមមានចំនួន ១ ៩៩៦ ប៊ីលានរៀល ត្រូវជា ៣៧,៦% នៃចំណូលសរុប។ ពន្ធគយមានចំនួន ៩៨៩,៨ ប៊ីលានរៀល ត្រូវជា ១៨,៨% នៃចំណូលសរុប។ អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១៨៩,៤ ប៊ីលានរៀល ត្រូវជា ៣,៦% នៃចំណូលសរុប។ អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១០៦,៦ ប៊ីលានរៀល ត្រូវជា ២,១% នៃចំណូលសរុប។

ចំពោះចំណូលតាមក្រុមទំនិញ ឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ២ ៣៧១,៥ ប៊ីលានរៀល ត្រូវជា ៤៥,១% នៃចំណូលសរុប។ ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល ត្រូវជា ២៧,៧% នៃចំណូលសរុប។ ផលិតផលតេលសិលាមានចំនួន១ ១១០,៣ ប៊ីលានរៀល ត្រូវជា ២១,១% នៃចំណូលសរុប។ សម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល ត្រូវជា ៦,១% នៃចំណូលសរុប៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236