ក្រសួងពាណិជ្ជកម្ម ប្រកាសឱ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី២២ នៅចិន
Posted by -
Phoung Somphors
Published on -
9/8/2022 3:28 PM

ភ្នំពេញ៖ គណៈកម្មាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិនៃទីក្រុង Xiamen ប្រទេសចិន នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគចិនអន្តរជាតិលើកទី២២ នៅថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ នាទីក្រុង Xiamen ខេត្ត Fujian ។ ក្នុងពិព័រពាណិជ្ជកម្មនេះ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ជូនដំណឹងដល់បណ្តាសហគ្រិនទាំងអស់ដែលចាប់អាម្មណ៍ចូលរួម អាចចុះឈ្មោះតាមអាសយដ្ឋាន www.chinafair.org.cn ឬទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។

យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៣ ខែសីហាកន្លងទៅ គណៈកម្មាការរៀបចំពិព័រណ៍ខាងលើប្រកាសបើកទូលាយចំពោះបណ្តាធុរជន សហគ្រិន វិនិយោគិនទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនិងវិនិយោគិនខាងលើ អញ្ជើញចុះឈ្មោះចូលរួម តាមរយៈអាសយដ្ឋាន www.chinafair.org.cn ។

ទន្ទឹមនឹងនេះ ក្រសួងក្នុងនាមអ្នកសម្របសម្រួលជាមួយគណៈកម្មការរៀបចំពិព័រណ៍ អញ្ជើញបណ្តាសហគ្រិននិងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ឬមានសាខា ឬការិយាយតំណាងនៅប្រទេសចិនស្រាប់ដែលមានបំណងចង់ផ្សព្វផ្សាយផលិតផល សេវា ឬស្វែងរកដៃគូពាណិជ្ជកម្មជាមួយភាគីចិនអញ្ជើញចុះឈ្មោះតាមវេបសាយខាងលើ ឬទាក់ទងដោយផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់លេខទូរស័ព្ទ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១ និងអ៊ីម៉ែល៖ chaoji168@gmail.com / sanphirun1977@gmail.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236