រដ្ឋាភិបាលជប៉ុនផ្តល់ឥណទាន ៣៨៣,២២លានដុល្លារ ដើម្បីធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុ
Posted by -
Phoung Somphors
Published on -
11/8/2022 2:46 PM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ៤១,៣៨៨ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២ លានដុល្លារអាមេរិក សម្រាប់សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ។

រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តមប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស ជប៉ុន ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា បានចុះចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន ៤១,៣៨៨ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២ លានដុល្លារ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅនៅវិមានសន្តិភាព។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាផ្តល់ឥណ្ណទាននេះ គឺនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជានិងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236