អគ្គនាយកដ្ឋានពន្ធដារ ប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន៧ ឱ្យមកទូទាត់បំណុលពន្ធ
Posted by -
Phoung Somphors
Published on -
11/8/2022 3:41 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសហៅនាយកក្រុមហ៊ុនចំនួន៧ ឱ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយផ្នែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធដារ។ នេះបើតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ។

ម្ចាស់ក្រុមហ៊ុនចំនួន៧នោះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសហៅឱ្យមកទូទាត់បំណុល ដោយមិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ញើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋឡើយ។

បើតាមលិខិតអញ្ញើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៧ផ្សេងគ្នា ផ្ញើទៅកាន់នាយកក្រុមហ៊ុនទាំងនោះឱ្យមកទូទាត់បំណុល រួមមាន៖ ១. លោក LEVAN DONG នាយកក្រុមហ៊ុន ខាញ វី ខនស្រ្តាក់សិន ឯ.ក។ ២. លោក កែវវណ្ណដេត នាយកក្រុមហ៊ុន មេន អ៊ែតវើថាយស៊ីង ឯ.ក។ ៣. លោក WANG CANLONG នាយកក្រុមហ៊ុន ស៊ីន អ៊ីសៀង។ ៤. លោក PENG JIAHUAN នាយកក្រុមហ៊ុនជុន ហ៊ី ត្រេឌីង។ ៥. លោក CHIU YUNG YU នាយកក្រុមហ៊ុន លាន ហឺហ្គ្រោ អ៊ិនវេសមេន។ ៦. លោក សាន ភន នាយកក្រុមហ៊ុន ជីនបៀន ហុងដា ប៊ិលឌីង មេធៀរៀល ឯ.កនិងទី៧. លោក LYU GANG នាយកក្រុមហ៊ុន ហ្សេង ម៉ៅ (ខេមបូឌា)ហ្គាម៉ិន។

អគ្គនាយកដ្ឋានពន្ធដារព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ក្នុងករណីដែលនាយកក្រុមហ៊ុនទាំង៧ខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុករដ្ឋតាមកាលកំណត់ទេនោះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236