៧ខែដើមឆ្នាំ ពន្ធដារប្រមូលចំណូលបានជាង ២ ២០០លានដុល្លារ កើនឡើង ២៨,៦២% ធៀបនឹងឆ្នាំ២០២១
Posted by -
Phoung​​ Somphors
Published on -
17/8/2022 11:55 PM

ភ្នំពេញ៖ រយៈពេល ៧ខែឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៨៩៥០,៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០,១០ លានដុល្លារ) ស្មើនឹង ៧៨,៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើង ១៩៨៩,៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១,២៩ លានដុល្លារ) ស្មើនឹង ២៨,៦២%។

ដោយឡែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែកក្កដា ឆ្នាំ ២០២២ បានចំនួន ៩៦៩.,៨០ ប៊ីលានរៀល (ប្រមាណជា ២៣៩,៤៦ លានដុល្លារ) ស្មើនឹង ៨,៤៩% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ១៥៦,១៥ ប៊ីលានរៀល (ប្រមាណជា ៣៨,៥៦ លានដុល្លារ) ស្មើនឹង ១៩,១៩%។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដានិងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ ដែលចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា កន្លងទៅ ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236