ក្រសួងការងារ ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈច្រើនមុខជំនាញ ដោយឥតគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ
Posted by -
Phoung Somphors
Published on -
23/8/2022 9:22 PM

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសរយៈពេល៤ខែ សម្រាប់ឆ្នាំ២០២២ដោយឥតគិតថ្លៃ។ ការផ្តល់វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនដែលទីផ្សារការងារកំពុងមានត្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២នេះ បើទូលាយសម្រាប់កម្មករនិយោជិត និងយុវជន និងសាធារណជន ដែលមានបំណងចង់ចុះឈ្មោះចូលរៀនជំនេញបច្ចេកទេសនិងវិជ្ជាជីវៈរយៈពេលខ្លី។ ក្នុងអំឡុងពេលបណ្តុះបណ្តាល សិក្ខាកាមដែលមានប័ណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និង២) នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួ​ន២០ម៉ឺនរៀលក្នុងមួយខែ សម្រាប់ការចំណាយលើកការស្នាក់នៅនិងម្ហូបអាហារផងដែរ។

ល័ក្ខខ័ណ្ឌតម្រូវសម្រាប់ការចុះឈ្មោះចូលរៀនត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ ឬប័ណ្ណសម្គាល់កម្មករនិយោជិតខ្មែរកាតសម្គាល់ខ្លួន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីអាចចុះឈ្មោះចូលរៀនបាននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដូចមាននៅក្នុងឧបសម្ព័ន្ធខាងក្រោមនេះ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 012 339 166 / 012 622 767 / 015 328 137 ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236