កិច្ចប្រជុំកំណត់ប្រាក់ឈ្នូលកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៣ ចរចារគ្នាមិនទាន់ត្រូវនិងបន្តប្រជុំនៅថ្ងៃទី៣០ សីហា
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី២ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។
ការជូនដំណឹងរបស់របស់ក្រសួងការងារដល់សាធារណជនកម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ បានឱ្យដឹងថា ភាគីរដ្ឋាភិបាល និងភាគីតំណាងកម្មករនិយោជិត បានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមក ដោយមិនទាន់ទទួលបានលទ្ធិផលសម្រេចនៅឡើយ ខណៈការពិភាក្សាចរចារនោះប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើររបស់ខ្លួន។
ក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំនេះ បានឱ្យដឹងទៀតថាភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានាដែលភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកមានចម្ងល់ផងដែរ។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង២:៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៕