ខេត្តព្រះសីហុន ប្រកាសស្រាវជ្រាវអាជីវកម្មដែលទិញលក់កម្លាំងពលកម្ម-ជួញដូរមនុស្ស មកផ្តន្ទាទោស
Posted by -
Phoung Somphors
Published on -
25/8/2022 1:15 PM

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហុន បានប្រកាសផ្តន្ទាទោសដល់ជនល្មើសប្រើប្រាស់សម្រាប់ការទិញលក់កម្លាំងពលកម្មការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នឹងត្រូវបិទអាជីវកម្ម និងនាំយកជនល្មើសនិងម្ចាស់ទីតាំងដែលចូលរួមសមគំនិតទៅផ្តន្ទាទោសតាមច្បាប់ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។

យោងតាមស្មារតីនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហុន ដែលដឹកនាំឱ្យដោយឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី២៤​ ខែសីហានេះ បានប្រកាសផ្តន្ទាទោសជាដាច់ខាតចំពោះករណីដែលមានជនល្មើសទិញលក់ពលកម្មការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តព្រះសីហុន។

ក្នុងសេចក្តីប្រកាសព័ត៌មានបានសរសរថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការឯកភាពពីព្រះរាជអាជ្ញា ដឹកនាំស្រាវជ្រាវនិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹងការទិញលក់ពលកម្ម ការជួញដូរ ការបង្ខាំង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ។បន្ថែមពីនេះ ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញលក់កម្លាំងពលកម្មការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាតនិងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមផ្សំគំនិត មកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។

សេចក្តីប្រកាសដដែលបានសរសរបញ្ជាក់ដូច្នេះថា៖«ចំពោះប្រតិបត្តិការស្រាវជ្រាវនិងបង្រ្កាបករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធនឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុតដោយស្រាវជ្រាវឱ្យដល់ឫសគល់និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236