និយ័តករបរធនបាលកិច្ចនិងសហគ្រិនវ័យក្មេងកម្ពុជា ជំរុញឱ្យចូលរួមក្នុងវិស័យ«បរធនបាលកិច្ច»
Posted by -
Phoung Somphors
Published on -
29/8/2022 11:29 AM

ភ្នំពេញ៖ និយ័តករបរធនបាលកិច្ចនិងសហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈកិច្ចសហប្រិបត្តិការដោយចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា។ អនុសារណៈនេះ នឹងជួយពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនវ័យក្មេងបន្ថែមអំពីវិស័យហិរញ្ញវត្ថុការវិនិយោគ រួមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្អែកតាមប្រព័ន្ធទីផ្សារផងដែរ។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្តីអំពី៖«កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២នេះ។

អនុស្សរណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបនិងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់សមាជិករបស់ YEAC ដែលជាសមាគមសហគ្រិនវ័យក្មេងឱ្យមានលទ្ធភាពសមស្រប ដើម្បីរៀបចំខ្លួនក្នុងការចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជាក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច។

កិច្ចសហប្រិតប្តិការរវាងស្ថាប័នទាំងពីនេះ ក៏ជំរុញដល់ការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ចព្រមទាំងការលើកទឹកចិត្ត និងជំរុញសហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ចក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ។

អនុសារណៈនេះ នឹងជួយពង្រឹងនិងអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជាបន្ថែមទៀត តាមរយៈការជួយដល់សមាជិករបស់ខ្លួនឱ្យទទួលបានការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗនៃវិស័យហិរញ្ញវត្ថុបង្កើននូវជម្រើសវិនិយោគតាមរយៈប្រភពនានា ពង្រឹងការគ្រប់គ្រង ការរៀបចំនិងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ចព្រមទាំងមានបំណងចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្អែកតាមប្រព័ន្ធទីផ្សារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236