រដ្ឋាភិបាល អនុញ្ញាតឱ្យបរទេសដែលរស់នៅខ្មែរពីឆ្នាំឡើង​ ស្នើសុំបណ្ណទស្សនាអង្គរនិងប្រាសាទកោះកែរ ១ឆ្នាំម្តងដោយមិនគិតថ្លៃ
Posted by -
Phoung Somphors
Published on -
5/9/2022 10:31 AM

ភ្នំពេញ៖ រដ្ឋាភិបាល អនុញ្ញាតឲ្យជនបរទេសដែលកំពុងរស់នៅប្រទេសកម្ពុជាចាប់ពីពីរឆ្នាំឡើងទៅអាច ស្នើសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរនិងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្តងដោយមិនគិតថ្លៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២តទៅ ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលរស់នៅកម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ កញ្ញាកន្លងទៅ ជនបរទេសដែលបាន អនុញ្ញាតឲ្យស្នើសុំបណ្ណទាំងនោះរួមមាន៖ មន្ត្រីការទូត វិនិយោគិនមន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅតាមក្រសួងស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយផងដែរ។

បែបបទស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃនេះ អាចធ្វើតាមប្រព័ន្ធអនទ្បាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ  ឬគេហទំព័រ www.spass.angkorenterprise.gov.kh ) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ដោយត្រូវភ្ជាប់មកជាមួយនូវ៖ លិខិតឆ្លងដែនច្បាប់ថតចម្លងចំនួន០១ច្បាប់, ទិដ្ឋាការស្នាក់នៅកម្ពុជាមានរយៈពេលចាប់ពី០២ (ពីរ) ឆ្នាំទ្បើងទៅ ចំនួន០១ច្បាប់​ និងរូបថត (៤x៦) រយៈពេល០៦ ខែចុងក្រោយ ចំនួន០១សន្លឹក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236