អគ្គនាយកដ្ឋានពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន៨ទៀត ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធ
Posted by -
Phoung Somphors
Published on -
7/9/2022 11:03 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសហៅអគ្គនាយកក្រុមហ៊ុនចំនួន៨ទៀត ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋ​ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។ ក្រុមហ៊ុនទាំង៨ ​ត្រូវដោះស្រាយបំណុលនេះដោយមិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន៨ផ្សេងៗគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន ទាំងនោះរួមមាន៖ ១. លោកស្រី ឈុំ លីហួរ អគ្គនាយិកា ហ្គោលដេន-អ៊ែត ព្រីនធីង អេនអ៊ែតវើថាយស៊ីង។ ២. លោក ផន អ៊ុយលី អគ្គនាយកក្រុមហ៊ុន ឌឺឡាក់អូតូ។ ៣. លោក សារុន វិធូរ៉ាក់ អគ្គនាយកក្រុមហ៊ុន វិធូរ៉ាក់ ខូអិលធីឌី ។ ៤. លោក ហុក វណ្ណៈ អគ្គនាយកក្រុមហ៊ុន អិលវីហ្វើនីឈ័រឯ.ក។ ៥. លោក អ៊ុន សុទ្ធី អគ្គនាយកក្រុមហ៊ុន ធី-រ៉ូ ខនស្ត្រាក់សិន។ ៦. លោកស្រី អ៊ីចាន់ថា អគ្គនាយិកាក្រុមហ៊ុន ហាង លក់ម៉ូតូឈឹមនាង។ ៧. លោក YangSongyi អគ្គនាយកក្រុមហ៊ុន ភីស វីហ៊ីឃល(ខេមបូឌា) និងទី៨ លោក Jeong Jong Woong អគ្គនាយកក្រុមហ៊ុន ឱរ៉ាល់ ហ្វ៊ូដ។

ក្នុងករណីដែលនាយកក្រុមហ៊ុនទាំង៨ខាងលើនេះ មិនព្រមចូលខ្លួនមកដោះស្រាយបំណុលពន្ធរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទា ទោសតាមច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236