និយ័តករអចលនវត្ថុនិងបញ្ចាំ កោះហៅម្ចាស់ក្រុមហ៊ុនភីអ ប្រផឺធី និងជាម្ចាស់បុរី PR Villa ឱ្យបង់ប្រាក់ពិន័យ ១០០លានរៀល
Posted by -
Phoung Somphors
Published on -
13/9/2022 4:49 PM

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលវត្ថុ និងបញ្ចាំ(ន.អ.ប) កោះហៅលោក ទេស ភារុន នាយកក្រុមហ៊ុន ភីអ ប្រផឺធី (ខេមបូឌា) ឯ.កនិងជាម្ចាស់គម្រោង បុរី PR Villa មកបង់ប្រាក់ផាកពិន័យចំនួន១០០ លានរៀល។ ការបង់ប្រាក់ពិន័យនេះដោយក្រុមហ៊ុនលោក ភារុន បានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ០៨៩ សហវ. ប្រក ស្តីពី៖«ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ» ដែលចុះថ្ងៃទី២០ខែមករា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប កាលពីថ្ងៃទី១២​ ខែកញ្ញាកន្លងទៅ ក្រុមហ៊ុនខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយតាមរយៈលិខិតលេខ៤៧២/២២ ន.អ.ប ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ និងបានទទួលលិខិតក្រើនរំលឹកស្តីពីការបង់ប្រាក់ពិន័យអន្តរការណ៍ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ រួចហើយ ត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឱ្យលើសរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ ក្នុងករណីដែលក្រុមហ៊ុនបន្តគេចវេះ និងមិនធ្វើតាមការណែនាំ និយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំ នឹងចាត់វិធានការតាមផ្លូវច្បាប់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236