ការពង្រឹងអភិបាលកិច្ចនិងដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យានានា ធ្វើឱ្យរដ្ឋប្រមូលពន្ធកើនជាលំដាប់
Posted by -
Phoung Somphors
Published on -
17/9/2022 4:28 PM

ភ្នំពេញ៖ លោក ម៉ុង ឡាមី បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដាររំពឹងថាអាចនឹងសម្រេចបានគ្រប់និងលើសផែនការកំណត់សម្រាប់រយពេល១២ខែ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើតាមលោក ម៉ុង ឡាមី រយៈពេល៨ខែនៃឆ្នាំ២០២២នេះ ពន្ធដារប្រមូលបំណូលបានប្រមាណ ២៤៣៩,២៩លានដុល្លារ ដែលស្មើនឹង ៨៦,៥១% នៃផែនការ និងកាលពីឆ្នាំ២០២១កន្លងទៅ ប្រមូល បានប្រមាណ ២៧៨១,៩២លានដុល្លារ ដែលស្មើនឹង ១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយនឹងក្រុមបេសកជននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF Article IV Mission) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកជន ទទួលបន្ទុកប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ លោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃន.នគសអ នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ស្ថានភាពនៃការបន្តរក្សាកំណើនចំណូលពន្ធដារនេះ អាចសម្រេចអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការកៀរគរចំណូល និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ។

បន្ថែមពីនេះ ការរៀបចំអភិវឌ្ឍន៍ និងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរួមមាន៖ Toll  E-Filling, E-Filling, E-Payment, GDT Tax Pre-Filling App, Call Centre, GDT Live Chat រួមទាំងសេវាគាំទ្រការប្រើប្រព័ន្ធនិងកម្មវិធីនានា (E-Tax Services) ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាជូនអ្នកជាប់ពន្ធ បានរួមចំណែកធំក្នុងការរក្សាកំណើនចំណូលពន្ធដារនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236