គ្មានការអនុគ្រោះទៀតឡើយ បើម្ចាស់រថយន្តចង្កូតស្តាំមិនព្រមបង់ទៅពន្ធត្រឹមថ្ងៃទី០៨ តុលាខាងមុខ
ភ្នំពេញ៖ អគ្គនាយកដ្ឋាគយនិងរដ្ឋាករកម្ពុជា ក្រើនរម្លឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលមិនទានបានបង់ពន្ធនិងអាករ ឱ្យរួសរាន់ទៅបង់នៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនកាលកំណត់ត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
អគ្គនាយកដ្ឋាគយនិងរដ្ឋាករកម្ពុជា បានផ្តល់ដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួចរាល់ហើយនោះ ថានឹងគ្មានការពន្យារពេលក្នុងការឱ្យម្ចាស់រថយន្តមកបំពេញកាតព្វកច្ចពន្ធនិងអាការឡើយ។ ការតម្រូវឱ្យបង់ពន្ធយ៉ាងយូរត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាគយនិងរដ្ឋាករបញ្ជាក់ថា ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីសាធារណៈ។
ក្រោយថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ក្នុងករណីរថយន្តចង្កូតស្តាំបានចុះបញ្ជីរួច ដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករទេ នោះគឺជាមុខសញ្ញាដែលត្រូវបង្រាប់រឹបអូស ដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាស់ និងបទបញ្ញាត្តិជាធរមានដោយពុំអនុគ្រោះទៀតឡើយ។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋាគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០២២៕