CDC ឲ្យក្រុមហ៊ុនមួយបោះទុន៥,៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរនៅភ្នំពេញ បង្កើតការងារបានជិត២ពាន់កន្លែង
ភ្នំពេញ៖ គណៈកម្មាធិកាវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនមួយបោះទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅភ្នំពេញ និងអាចបង្កើតការងារបានចំនួន ១៨៨៦កន្លែង។
បើតាម CDC នៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមហ៊ុន MI QI (Cambodia) GARMENT Co., Ltd ដែល CDC បានអនុម័តនោះ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតនៅភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបង្កើតការងារបានប្រមាណ១៨៨៦កន្លែង៕