រដ្ឋមន្ត្រីសេដ្ឋកិច្ច ស្នើឲ្យធនាគារ ABA បន្តគាំទ្រ និងសហការជាមួយមជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»បន្តទៀត
Posted by -
Phoung Somphors
Published on -
21/9/2022 11:58 PM

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA)បន្តគាំទ្រ និងសហការជាមួយមជ្ឈមណ្ឌលធុរកិច្ចថ្មី «តេជោ» បន្តទៀតក្នុងការចូលរួមអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជារួមមាន៖ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាល CamDigikey និងថ្នាល CamDigiPay។

នាជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្ន ជាមួយគណៈប្រតិភូធនាគារ ABA  ដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ ABA កាលពីថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធ មុនីរ័ត្ន បានកោតសរសើរចំពោះធនាគារ ABA ដែលចូលរួមយ៉ាងសកម្មលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងបានណែនាំប្រជាជនកម្ពុជានូវផលិតផលនិងសេវាកម្មឌីជីថលថ្មីៗ ប្រកបដោយនវានុវត្តន៍ដែលជំរុញវិស័យបច្ចេកវិទ្យាឲ្យទៅមុខមួយកម្រិតទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារ ABA នាពេលកន្លងមកបានឆ្លុះបញ្ចាំងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរនិងក្នុងកម្មវិធីផ្សេងៗ ក្នុងក្របខណ្ឌធុរកិច្ចថ្មីបច្ចេកវិទ្យាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA លោក Yves Jacquot បានលើកឡើងថាធនាគារ ABA កន្លងមកបានធ្វើការជាមួយមជ្ឈមណ្ឌលធុរកិច្ចថ្មី«តេជោ» រួចមកហើយ និងនៅតែបន្តធ្វើការជាមួយគ្នាទៀត តបតាមការស្នើរបស់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក Yves Jacquot បន្តថា ចំពោះការគាំទ្រនេះ គឺផ្តោតទៅលើការគាំទ្រថវិកា មិនមែនថវិកា និងធនធានមនុស្សផ្តួចផ្តើមបង្កើតកម្មវិធីថ្មីសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីបច្ចេកវិទ្យាផ្តល់នូវបរិស្ថានសាកល្បង PayWay សម្រាប់ធុរកិច្ចថ្មីធ្វើតេស្តនិងអភិវឌ្ឍផលិតផល ឬសេវាកម្ម ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលផ្សេងៗរបស់រដ្ឋាភិបាលដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារនិងអភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ទ្ធមុនីរ័ត្ន សង្ឃឹមយ៉ាងមុតមាំថា ធនាគារនឹងបន្តផ្តល់ការគាំ្រ និងសហការផ្សេងៗទៀតជាមួយរដ្ឋាភិបាល សំដៅលើការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជាក្នុងក្របខណ្ឌវិស័យហិរញ្ញវត្ថុធនាគារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236