រដ្ឋាភិបាល បន្តឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ អំឡុងពេលរាលដាលជំងឺកូវីដ-១៩
Posted by -
Phoung Somphors
Published on -
6/10/2022 3:43 PM

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យនិងវាយតម្លៃស្ថានភាពរៀងរាល់៣ខែម្តង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ការសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺដោយសារតែមើលឃើញពីភាពចាំបាច់ក្នុងការបន្តជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនិងងាយរងគ្រោះ។ ជាពិសេស​​ ក្នុងបរិបទនៃការទទួលរងនូវផលប៉ះពាល់ទ្វេដងពិវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃទំនិញខ្ពស់ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគាត់។

ទន្ទឹមនឹងនេះ ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការរីករាលដាននៃជំងឺកូវីដ-១៩ និងភាពតានតឹងផ្នែកភូមិសាស្ត្រនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏បានបណ្តាលឲ្យមាននិន្នាការកើនឡើងថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ។

ដើម្បីឆ្លើយតបនឹងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាល បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គម សំដៅបន្តគាំពារនិងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះព្រមទាំងគិតគូរ ក្នុងការរៀបចំផ្តល់ការគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារគោលដៅដែលងាយរងគ្រោះបន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236