នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ឱ្យអ្នកប្រើ​ Telegram ប្រុងប្រយ័ត្នចំពោះដំណរភ្ជាប់ដែលបានទទួល!
Posted by -
Phoung Somphors
Published on -
7/10/2022 9:14 AM

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណែនាំឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Telegram បង្កើនការប្រុងប្រយ័ត្នចំពោះដំណរភ្ជាប់ដែលលោកអ្នកបានទទួលឬត្រូវបានចែកចាយនៅក្នុង Group Telegram ។

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា មានករណីជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបាន តាមរយៈតំណភ្ជាប់ទាំងនោះ ដែលអាចឲ្យពួកគេប្រើប្រាស់គណនី ដើម្បីប្រព្រឹត្តិបទល្មើសឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅកាន់មិត្តភក្តិរបស់អ្នកបន្តទៀតបាន។

ដើម្បីសុវត្តិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋាបទល្មើសបច្ចេកវិទ្យា ណែនាំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Telegram មានការប្រុងប្រយ័ត្នខ្ពស់​ ដោយកុំផ្តល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗ នៅពេលដែលមានការស្នើសុំ​​តាមរយៈទូរស័ព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ​ព្រោះជនខិលខូចអាចបន្លំជាបុគ្គលិករបស់ក្រុមហ៊ុន​ ដើម្បីទាមទារលេខសម្ងាត់ដែលអាចឲ្យពួកគេចូលទៅក្នុងគណនីទាំងនោះបានផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236