ក្រុមហ៊ុនមួយបោះទុនជិត៦លានដុល្លារ បង្កើតរោងចក្រកាត់ដេរនៅខេត្តតាកែវ បង្កើតការងារជាង១,៤០០កន្លែង
Posted by -
Phoung Somphors
Published on -
12/10/2022 1:04 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី០៧ តុលា ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគឱ្យក្រុមហ៊ុន CONCEPTCREATOR FASHION (CAMBODIA) CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តតាកែវ។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពី CDC នេះ មានទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បោះទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៤៤១កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236