អំឡុងពេលផ្ទុះកូវីដ១៩ សិស្សនិស្សិតជិត៤លាននាក់ សិក្សាតាមប្រព័ន្ធអនឡាញដែលជាដំណើរឆ្ពោះទៅ«ឌីជីថល»
ភ្នំពេញ៖ សម្តេច ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្រសួងអប់រំយុវជន និងកីឡាបានដាក់ចេញនូវរបៀបនៃការសិក្សាក្នុងដំណាក់កាលនៃជំងឺឆ្លង បានធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនឡើង និងឆ្ពោះទៅមុខនៃបច្ចេកវិទ្យាព័ត៌មាន ឬហៅថា«ឌីជីថល»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងទៀតថាសិស្សនិស្សិតប្រមាណជាជិត ៤លាននាក់ បានទទួលនូវការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ។ សម្តេចសង្កេតឃើញថា តាមរយៈការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០២១កន្លងទៅ សិស្សដែលទទួលបាននិន្ទេស A គឺមានចំនួនច្រើនជាង ៣ដង បើធៀបនឹងរយៈពេលមុន។
ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញមិនមែនជាផ្នែកមួយនៃភាពទន់ខ្យោយនោះទេ ប្រសិនបើសិស្សនិស្សិត មានតម្រូវការនៃការអប់រំនិងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការអប់រំ តាមរយៈប្រព័ន្ធអនឡាញ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋន្ត្រី ហ៊ុន សែន នាពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាសា្ថនវ៉ាន់ដា ក្នុងដើមខែតុលានេះ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាលមិនចង់ធ្វើទៅតាមប្រព័ន្ធអនឡាញនោះទេក៏ប៉ុន្តែសភាពការបង្ខំឲ្យធ្វើបែបនេះ។ បើមិនធ្វើបែបនេះទេគឺច្បាស់ណាស់ថាសភាពការអាចផ្តល់នៅការលំបាកជាងនេះទៅទៀត៕