អាល្លឺម៉ង់ ជំរុញឱ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា
Posted by -
Phoung Somphors
Published on -
12/10/2022 1:04 PM

ភ្នំពេញ៖ ឧត្តម Stefan Anton Messerer ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងបេសកកម្មការទូតនេះ ឯកឧត្តមនឹងប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ជាពិសេសជំរុញឱ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។

ក្នុងជំនួបជាមួយនឹងសម្តេច ហ៊ុន សែន នៅវិមានសន្តិភាពនាថ្ងៃទី១០ ខែតុលាកន្លងទៅ ឯកឧត្តម Stefan ក៏បានសំដែងនូវការសាទរចំពោះកម្ពុជាដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សហើយអាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជាក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន សាទរចំពោះឯកឧត្តម Stefanដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះប្រជាជននិងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថារាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ។ ជាពិសេស ថ្មីៗនេះជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជាយើងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236