គយនិងរដ្ឋាករ ប្រមូលចំណូលបានប្រមាណ ២០២៦,៨ លានដុល្លារ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
24/10/2022 9:34 AM

ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៨២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២០២៦,៨ លានដុល្លារ ត្រូវជា ៧៨,៨% ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កើនឡើងប្រមាណ ២០% ស្មើនឹង ១៣៧៧,៣ ប៊ីលានរៀល។ នេះបើតាមការបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ នៅថ្ងៃទី១២ ខែតុលានេះ។

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថាអាករពិសេសមានចំនួន ៣១៤៥,៣ ប៊ីលានរៀល ត្រូវជា ៣៨,១% នៃចំណូលសរុប។ អាករលើតម្លៃបន្ថែមមានចំនួន ៣១០៤,៧ ប៊ីលានរៀល ត្រូវជា ៣៧,៦% នៃចំណូលសរុប។ ពន្ធគយមានចំនួន ១៥៥៩,៦ ប៊ីលានរៀល ត្រូវជា ១៨,៩% នៃចំណូលសរុប។ អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១,២ ប៊ីលានរៀល ត្រូវជា ៣,៤% នៃចំណូលសរុប។ អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧,៩ ប៊ីលានរៀល ត្រូវជា ២% នៃចំណូលសរុប។

ចំពោះ ចំណូលតាមក្រុមទំនិញ ឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ៣៨៨៩,៦ ប៊ីលានរៀលត្រូវជា ៤៧,‌១% នៃចំណូលសរុប។ ទំនិញចម្រុះមានចំនួន ២២០៦,៩ ប៊ីលានរៀល ត្រូវជា ២៦,៧% នៃចំណូលសរុប។ ផលិតផលតេលសិលាមានចំនួន ១៦៨៣,៦ ប៊ីលានរៀល ត្រូវជា ២០,៤% នៃចំណូលសរុប។ សម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨,៥ ប៊ីលានរៀល ត្រូវជា ៥,៨% នៃចំណូលសរុប៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236