និយ័តករមូលបត្រកម្ពុជា ផ្តល់លេខអត្តសញ្ញាណវិនិយោគិនឥតគិតថ្លៃចាប់ពីថ្ងៃទី២១-២៣ តុលានេះ
Posted by -
Phoung Somphors
Published on -
21/10/2022 9:30 AM

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ផ្តល់លេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលរួមអបអរសាទរក្នុងកម្មវិធីពិព័ណ៌ផ្សារភាគហ៊ុនកម្ពុជា​ “My First Stock” ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់២៣ ខែតុលានេះ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ។

ការជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជាកាលពីថ្ងៃទី១៩ តុលា បានឱ្យក្រុមហ៊ុនមូលបត្រ និងសាធារណជន អាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដោយមិនគិតថ្លៃសេវាតាមប្រព័ន្ធអនឡាញតាមយៈគេហទំព័រ៖ https://id.serc.gov.kh ឬព័ត៌មានបន្ថែមតាមតេឡេក្រាម(Telegram)៖ 011 398 373 ឬ អ៊ីមែល marketsup@serc.gov.kh ។ ការផ្តល់ជូនរយៈពេល៣ថ្ងៃនោះ គឺចាប់ពីថ្ងៃទី២១ដល់២៣ ខែតុលា ឆ្នាំ២០២២នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236