ឱកាសការងារ ២ម៉ឺនកន្លែងពីក្រុមហ៊ុន ១៥០ កំពុងរង់ចាំលោកអ្នកដាក់ពាក្យសម្ភាសភ្លាមៗ នៅកោះពេជ្រ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងវិជ្ជាជីវៈ រៀបពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ។ កម្មវិធីពិព័រណ៍នេះ មានក្រុមហ៊ុនធំៗប្រមាណ១៥០ ប្រកាសផ្តល់ឱកាសការងារប្រមាណ២ម៉ឺនកន្លែង ដល់យុជន សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ។ ការប្រកាសផ្តល់ឱកាសការងារនេះ បេក្ខជនគ្រាន់តែយក CV ទៅដាក់នូវតាមក្រុមហ៊ុនដែលខ្លួនចាប់អារម្មណ៍ ហើយនឹងត្រូវសម្ភាសន៍ភ្លាមនៅក្នុងកម្មវិធីពិព័រណ៍នោះតែម្តង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ នេះ ក៏មានសុន្ទរកពីឯកឧត្តមបណ្ឌិតពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជាឡាវ និងថៃ នៃអង្គការអន្តរជាតិខាងការងារ, លោក Albert Tan អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងមានការចូលរួមពីស្ថាប័ន្ធភាគីពាក់ព័ន្ធជាច្រើនទៀត។ បន្ថែមពីនេះ ក៏មានកម្មវិធីនិងវេទិការផ្សេងៗជាច្រើនរួមទាំងស្តង់ពិព័រណ៍របស់ក្រុមហ៊ុនជាច្រើននៅទីនោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសការងារ សូមទំនាក់ទំនង៖
☎️ 017467 423,096 2155 162
📩 Email: jc_pp@nea.gov.kh
⭐️ Facebook #neakhmer
📱TikTok: http://tiktok.com/@neajobsearch