និយ័តករអចលវត្ថុនិងបញ្ចាំ កោះហៅម្ចាស់ក្រុមហ៊ុនអិនអេចលែន ឲ្យបង់ប្រាក់ពិន័យ៥០លានរៀល
ភ្នំពេញ៖ និយ័តករអចលវត្ថុនិងបញ្ចាំ កោះហៅលោក ហេងចាន់ណា នាយកក្រុមហ៊ុនអិនអេច លែន ឯ.កនិងជាម្ចាស់គម្រោងដឹកនាំលំនៅដ្ឋានធម្មជាតិស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ឲ្យមកបង់ប្រាក់ផាកពិន័យ ៥០លានរៀល។ដោយក្រុមហ៊ុនបានកំពុងធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយពុំមានអាជ្ញាបណ្ណ ដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពី៖«ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ»ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអចលវត្ថុនិងបញ្ចាំកាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ ក្រុមហ៊ុនខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយតាមរយៈលិខិតលេខ១៧៧/២២ ន.អ.ប ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២និងទទួលបានលិខិតក្រើនរំលឹកស្តីពីការបង់ប្រាក់ពិន័យអន្តរការណ៍ រួចហើយត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឲ្យលើសពី ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ក្នុងករណីដែលក្រុមហ៊ុនបន្តគេចវេះ និងមិនធ្វើតាមការណែនាំ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនឹងចាត់វិធានការតាមផ្លូវច្បាប់៕