CDC ឱ្យក្រុមហ៊ុន២បង្កើតរោងចក្រ ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ នៅខេត្តកណ្តាលនិងកំពុងស្ពឺ
ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រ ២ នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់១៤លានដុល្លារ។ នេះតាមការឱ្យដឹងពី CDC នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្រុមហ៊ុនទាំងពីដែលបានដាក់សំណើរសុំវិនិយោគនោះ គឺក្រុមហ៊ុន NEW SHUI YAT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។
ចំណែក ក្រុមហ៊ុនមួយទៀតមានឈ្មោះ KANJIN (CAMBODIA) LUGGAGE CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៧៧០កន្លែង៕