កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ១៨ លើការផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍នៅកម្ពុជា
Posted by -
Phoung Somphors
Published on -
10/11/2022 9:58 PM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ដែលផ្តោលើការផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍នៅកម្ពុជា។ នាពីធីចុះហត្ថលេខានៅថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២២នេះ ក៏បានសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។ ឯកសារទាំង១៨ នោះ រួមមាន៖

១. កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។

២. កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ។

៣. លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

៤. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។

៥. វិញ្ញាបនបត្រប្រគល់-ទទួលសម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

៦. វិញ្ញាបនបត្រប្រគល់-ទទួលគម្រោងស្តីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកកម្ពុជា។

៧. វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

៨. វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយរបស់ប្រទេសចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។

៩. អនុស្សារណៈយោគយល់គ្នាក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។

១០. កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។

១១. អនុស្សារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថវត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។

១២. កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។

១៣. ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

១៤. ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

១៥. កិច្ចព្រមព្រៀង ស្តីពីការទប់ស្កាត់ការលួចការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។

១៦. កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។

១៧. អនុស្សារណៈយោគយល់គ្នាស្តីពីការផ្តល់ឧបករណ៍និងមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

១៨. វិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្មគាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

ក្រៅពីចុះហត្ថលេខានេះ ក៏មានពិធីសម្ពោធជានិមិត្តរូបចំនួន៣ផងដែរដែលធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងនោះមានដូចជា៖

១. ពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ

២. តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិចខេត្តព្រះសីហនុ

៣. វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236