អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន២ឲ្យមកទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
12/11/2022 10:46 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រកាសហៅអគ្គនាយកក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។ ក្រុមហ៊ុនទាំង២ ត្រូវទូទាត់បំណុលនេះដោយមិនឲ្យលើសពី ១៥ថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន២ផ្សេងគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន ទាំងនោះរួមមាន៖ ១. លោក LIU BIMAO អគ្គនាយកក្រុមហ៊ុនជូឌីង អ៊ិនធើណេសិនណល ប៊ីហ្សនេស (ខេមបូឌា) ឯ.ក និងទី២ លោក ផាត សុភា អគ្គនាយកគម្រោងសុខហេង វីឡា។

ក្នុងករណីដែលនាយកក្រុមហ៊ុនទាំង២ខាងលើនេះមិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236