សមាគមហិរញ្ញវត្ថុ បដិសេធពីកិច្ចសហការជួញដូរលើរូបិយវត្ថុគ្រីបតូBitcoin,Ethereum, Crypto,…
Posted by -
Phoung Somphors
Published on -
14/11/2022 10:46 AM

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ចេញសេចក្តីថ្លែងការរួមគ្នា ដោយបដិសេធពីការអនុញ្ញាតនិងផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការជួញដូរលើរូបិយវត្ថុគ្រីបតូរួមមាន Bitcoin, Ethereum  និង កាបូប Crypto ជាដើម។

បើតាមសេចក្តីថ្លែការរបស់សមាជិករបស់សមាគមទាំងបី​ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានដឹងអំពីផ្លេតហ្វមទាក់ទងនឹងរូបិយវត្ថុគ្រីបតូមួយចំនួន ជាពិសេស PAYEER ដែលបានប្រើប្រាស់ឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគម។ សមាគមទាំងបី បានបញ្ជាក់ថា ដោយគ្មានការអនុញ្ញាតនិងបានផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅកម្ពុជាមួយចំនួន ក្នុងការទូទាត់ ការដាក់ប្រាក់ និងដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតូ រួមមាន Bitcoin, Ethereum និងកាបូប Crypto ជាដើម។

«សូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយនេះ និងប្រកាសមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន PAYEER ឬមានកិច្ចសហប្រតិបត្តិការលើការទូទាត់ ឬការជួញដូរលើប្រភេទរូបិយវត្ថុគ្រីបតូឡើយ»។ នេះជាបដិសេធរបស់មាគមហិរញ្ញវត្ថុ ដោយបានក្រើនរំលឹកដល់សាធារណជនថា ការធ្វើប្រតិបត្តិការលើរូបិយវត្ថុគ្រីបតូ (Crypto) រួមមានមាន Bitcoin, Ethereum  និងកាបូប Crypto ជាដើម មិនបានទទួលស្គាល់ជាផ្លូវការទេនៅកម្ពុជាឡើយ។

«សូមសាធារណជនមេត្តាប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬជួញដូរឧបករណ៍ហិរញ្ញវត្ថុនេះ ដែលមិនមានសុវត្ថិភាព និងអាចនឹងនាំឱ្យមានការខាតបង់»។ សមាគមហិរញ្ញវត្ថុទាំងបីស្ថាប័ននៅកម្ពុជា ថ្លែងបញ្ជាក់ទៅសាធារណជនយ៉ាងដូច្នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236