អុំទូក៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២លាន៥សែននាក់កើនឡើងជាង ១៨០% ធៀបនឹងឆ្នាំ២០២១
Posted by -
Phoung Somphors
Published on -
15/11/2022 11:46 AM

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប ២ ៥៧៨ ៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិមាន​ ២ ៥៤៥ ១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៣ ៦៧៧នាក់ កើនឡើង ១៨៣,៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

បើតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថិតិភ្ញៀវទេសចររយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូករួមមាន៖ ថ្ងៃទី១ ទទួលបានភ្ញៀវសរុបប្រមាណ ៧៥៦ ១៩០នាក់, ថ្ងៃទី២ទទួលបានភ្ញៀវសរុបចំនួន ១ ០៦៦ ១១៣នាក់ និងថ្ងៃទី៣ ទទួលបានភ្ញៀវសរុបប្រមាណ ៧៥៦៥៣៥នាក់។

ចំពោះគោលដៅទេសចរណ៍សំខាន់ៗរួមមាន ខេត្តកំពត ៥៨៨ ៥០៦នាក់, ខេត្តព្រះសីហនុ ៤៩៤៩១៩នាក់, ខេត្តសៀមរាប ៣០៩ ៥០៣នាក់, ខេត្តត្បូងឃ្មុំ ២៣៣ ៩៩៥នាក់, ខេត្តកំពង់ស្ពឺ ២៣៣១៥៧នាក់, រាជធានីភ្នំពេញ ១៦៦ ០៨៦នាក់, ខេត្តបាត់ដំបង ៩៨ ៦៥៥នាក់ និងខេត្តកែប ៩១៣០៤នាក់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236