និយ័តករអចលវត្ថុនិងបញ្ចាំ ឱ្យម្ចាស់គម្រោងបុរីភ្នំពេញ ថោន បង់ប្រាក់ពិន័យ ១០០លានរៀល
ភ្នំពេញ៖ និយ័តករអចលវត្ថុនិងបញ្ចាំកោះហៅម្ចាស់គម្រោងបុរី ភ្នំពេញ ថោន ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យមកបង់ប្រាក់ផាកពិន័យ ១០០លានរៀល។ ដោយគម្រោងបុរីភ្នំពេញ ថោន បានប្រព្រឹត្តល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២២ ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ»។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី៣០ខែវិច្ឆិកាកន្លងទៅ គម្រោងខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយតាមរយៈលិខិតលេខ១៧៦/២២ន.អ.ប ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប៉ុន្តែម្ចាស់គម្រោងពុំសហការទទួលលិខិតផាកពិន័យនេះឡើយ។ ដូច្នេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់គម្រោងត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឲ្យលើសពី១៥ថ្ងៃ ។ ក្នុងករណីដែលម្ចាស់គម្រោងនូវបន្តគេចវេះ និងមិនធ្វើតាមការណែនាំនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នឹងចាត់វិធានការតាមផ្លូវច្បាប់៕