ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន៥ មកទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
12/12/2022 5:29 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន៥ផ្សេងគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក អ៊ី ហុក អគ្គនាយកក្រុមហ៊ុនអេចអិលអិមអិល ឯ.ក។ ២. លោក ផាត់ សុភា អគ្គនាយកក្រុមហ៊ុន ៧ ភី ហ្វាម៉ា ឯ.ក។ ៣.លោកស្រី វណ្ណី សុគន្ធារី អគ្គនាយិកាក្រុមហ៊ុន មេឌា ប្រដាក់សិន &អ៊ែតវើថាយស៊ីង។ ៤. លោក ជាវ ប៊ុនធឿន អគ្គនាយកក្រុមហ៊ុន ស៊ី ជេ ស៊ីជី គ្រុប និងទី៥ លោក ងី ហួរ អគ្គនាយកក្រុមហ៊ុន ស្កាយ ប្រេស្ទីហ្ស៍ (ខេមបូឌា)។

ក្នុងករណីដែលអគ្គនាយកក្រុមហ៊ុនទាំង៥ខាងលើ​ មិនព្រមចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236