១១ខែនៃឆ្នាំ២០២២ ពន្ធដារ ប្រមូលពន្ធបានជាង ៣ពាន់លានដុល្លារ លើសផែនការ ១៤%
Posted by -
Phoung Somphors
Published on -
13/12/2022 1:52 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់វិបុល បានឱ្យដឹងពី ការប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ​ បានចំនួន ១៣ ០១៦,៩៣ ប៊ីលានរៀល (ប្រមាណ ៣២១៤,០៦ លានដុល្លារ) ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ។ ចំនួននេះ ស្មើនឹង ១១៣,៩៩% នៃផែនការប្រចាំឆ្នាំ២០២២ ដែលលើសផែនការកំណត់ដោយច្បាប់ ក្នុងរង្វង់ប្រមាណ ១៤% ។

ក្នុងកម្មវិធីវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax​ services) របស់អគ្គនាយកដ្ឋានពន្ធដារ» កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមគង់ វិបុល បញ្ជាក់ពីលទ្ធភាពប្រមូលចំណូលពន្ធបានលើសផែនការនេះ ថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកល អគ្គនាយកដ្ឋានពន្ធដារនៅតែមានលទ្ធភាពប្រមូលចំណូលពន្ធបានគ្រប់និងលើសផែនការ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236