ក្នុងខែវិច្ឆិកា ពន្ធដារ ប្រមូលចំណូលបានជិត ២៧០លានដុល្លារកើន ៩,៦០% ធៀបនឹងឆ្នាំ២០២១
Posted by -
Phoung Somphors
Published on -
15/12/2022 12:54 PM

ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ១ ០៨៥,៣១ ប៊ីលានរៀល (ប្រមាណ ២៦៧,៩៨ លានដុល្លារ) ស្មើនឹង៩,៥០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ៩៥,០២ ប៊ីលានរៀល (ប្រមាណ ២៣,៤៦ លានដុល្លារ) ស្មើនឹង ៩,៦០%។

ដោយឡែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២នេះ បានចំនួន ១៣ ០១៦,៩៣ ប៊ីលានរៀល (ប្រមាណ ៣២១៤,០៦ លានដុល្លារ) ស្មើនឹង ១១៣,៩៩%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២៦២៥,០៩ប៊ីលានរៀល (ប្រមាណ ៦៤៨,១៧ លានដុល្លារ) ស្មើនឹង ២៥,២៩%។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកានិងសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236