អគ្គនាយកដ្ឋានពន្ធដារ ហៅក្រុមហ៊ុនចំនួន២ទៀត មកដោះស្រាយបំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
17/12/2022 4:30 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅអភិបាលក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។ ក្រុមហ៊ុនទាំងនេះត្រូវចូលខ្លួនមកបង់ពន្ធដោយមិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២២។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន២ផ្សេងគ្នាដែលបានផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោកស្រី ឈិន ហុងអភិបាលក្រុមហ៊ុន ជីស៊ាង អ៊ិនវេសមេន ខេមបូ និងទី២ លោក Wong​ Cheuk Wai អភិបាលក្រុមហ៊ុន ហ្គ្រីនប៉ូលី ភែកឃិជីង លីមីធីត។

ក្នុងករណី ដែលអភិបាលក្រុមហ៊ុនទាំង២ខាងលើ មិនព្រមចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ទេនោះ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236