«មូលនិធិគន្ធបុប្ផាកម្ពុជា»ទទួលបានប្រាក់បរិច្ចាគជាង ៦១ម៉ឺនដុល្លារ ក្នុងខែវិច្ឆិកាឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
22/12/2022 2:56 PM

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានប្រាក់បរិច្ចាគសរុបចំនួន ១ ០១៧ ២២៤ ៦០០រៀល និង ៣៦១ ៦៨៤ដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ពីសប្បុរសជនសរុបប្រមាណ ៥៣១២នាក់។ ថិវកាសរុបជាង៦១ម៉ឺនដុល្លារ ដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានទីសប្បុរជននឹងយកទៅចំណាយលើប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។

«ប្រាក់បរិច្ចាគដែលទទួលបានពីសប្បុរជននឹង នឹងជួយធានាចរីភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ឲ្យដំណើរការជាប្រក្រតីក្នុងការបន្តផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺទារក និងកុមារ ដោយឥតគិតថ្លៃ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១៩ ខែធ្នូនេះ ដោយមូនិធិគន្ធបុប្ផា បានបញ្ជាក់ថា ជំនួយសប្បុរជនទាំងនេះ​ គឺចូលរួមចំណែកបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គមរបស់រដ្ឋាភិបាល​ ជាពិសេសសុខភាពរបស់កុមារ និងទារកនៅកម្ពុជា។

ចំពោះ សប្បុរជនដែលចង់ចូលជាសមាជិកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា អាចចូលជាសមាជិកកិត្តិយសបានត្រូវបរិច្ចាគចាប់ពី ៥០០០ពាន់ដុល្លារក្នុងមួយឆ្នាំ សម្រាប់សមាជិកគាំទ្រ ត្រូវបរិច្ចាគចាប់ពី ៥ពាន់រៀលក្នុងមួយខែ ឬ ៦ម៉ឺនរៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី«ខ្មែរជួយខ្មែរ»។

ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជាបានលើកទឹកចិត្តឲ្យសាធារណជន ស្ថាប័នរដ្ឋ និងឯកជនបន្តចូលរួមបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយមិនគិតថ្លៃសេវាជាមួយធនាគារABA,ACLEDA, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB, SME និង ភ្នាក់ងារ True Money ឬតាមរយៈលេខទូរសព្ទ០៦១ ៧០ ១១១១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236