កម្ពុជា-អេមីរ៉ាអាតរ៉ាប់រួម ចុះកិច្ចព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្រោយបញ្ចប់ការចរចារជុំទី២
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាប់អារ៉ាប់រួម បានឈានដល់ចុះកិច្ចព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (CAM-UAE-CEPA) ក្រោយបញ្ចប់កិច្ចប្រជុំចរចលើកទី២ អស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ និងអាស៊ានទៅតំបន់មជ្ឈឹមបូព៌ាឲ្យកាន់តែប្រសើរឡើង។
ប្រធានក្រុមការចរចារជុំទី២នេះ ភាគីកម្ពុជា មានលោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួម មានលោកជូម៉ា អាល់កេត អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ។ ភាគីទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាសារវ័ន្ត រួមមានពាណិជ្ជកម្មវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុកសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យាដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិកច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
ក្រោយកិច្ចប្រជុំដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀង CAM-UAECEPA នៅថ្ងៃទី២១ ខែធ្នូនេះ ភាគីទាំងពីរបានអះអាងថា ឈរលើមាគ៌ានៃផលប្រយោជន៍រួម និងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ ហើយបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាជុំទី៣ ដែលអាម៉រ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលវេលាសមស្របណាមួយ ក្នុងឆ្នាំ២០២៣ខាងមុខ៕