រដ្ឋមន្ត្រីប្រៃសណីយ៍ ឱ្យសិស្សជាប់បាក់ឌុបពិចារណារៀនជំនាញបច្ចេកវិទ្យា ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់
Posted by -
Phoung Somphors
Published on -
23/12/2022 10:15 PM

ភ្នំពេញ៖ ខណៈពេលដែលក្រសួងអប់រំ យុជន និងកីឡា ប្រកាសលទ្ធលផលសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ​ឆ្នាំសិក្សា ២០២១-២០២២ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទុរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត នៅថ្ងៃទី២២ ធ្នូនេះ បានចេញលិខិតអបអរសាទដល់សិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់។ រដ្ឋមន្ត្រីប្រៃសណីយ៍ ក៏បានអំពាវនាវឱ្យសិស្សដែលប្រឡងជាប់ទាំងអស់ពិចារណាជ្រើសជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាសម្រាប់ការសិក្សាក្នុងកម្រិតថ្នាក់ឧត្តមសិក្សាបន្តទៀត តាមរយៈអាហារូបករណ៍ជាច្រើន។ ការរៀនចំណេះជំនាញទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថានឹងរួមចំណែកឱ្យកម្ពុជាសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំនូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងលិខិតអបអរសាទរបស់ឯកឧត្តម ជា វ៉ាន់ដេត បានសរសេរថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់ក្មួយៗទាំងអស់ពិចារណាជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល។ ជំនាញទាំងនោះ មានដូចជាវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science), ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking), បច្ចេកវិទ្យាក្លោដ (Cloud Computing),  ការអភិវឌ្ឍសុសវែរ (Software Development), វិទ្យាសាស្រ្តទិន្នន័យ (Data Science),​ សន្តិសុខសាយប័រ (Cybersecurity), បច្ចេកវិទ្យាប្លុកឆេន (Blockchain), បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ជាដើម។

ការជ្រើសរើសជំនាញទាំងអស់នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទុរគមនាគមន៍ អះអាងថា នឹងជួយឱ្យសិស្សនុសិស្សអាចទទួលបានប្រាក់បៀវត្សខ្ពស់ មានទីផ្សារការងារ មានឱកាសបើកអាជីវកម្មដោយខ្លួនឯង និងអាចចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេស មុខជំនាញទាំងនេះ មានការផ្តល់អាហារូបករណ៍ជាច្រើនរួមទាំងកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផងដែរ។

សម្រាប់ឆ្នាំសិក្សានេះ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានបន្តផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីដលចំនួន៥០០កន្លែង ដែលមាននៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រូមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យភូមិភ្នំពេញ (RUPP), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ជាដើម។ តំណភ្ជាប់សម្រាប់ដាក់ពាក្យស្នើសុំអាហារូបករណ៍៖ www.cadt.edu.kh/scholarship

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ការរៀនសូត្រនិងអភិវឌ្ឍចំណេះជំនាញបច្ចេកវិទ្យាឌីជីថលទាំងនេះ​ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236