និយ័តករអាជីវកម្មអចលនវត្ថុ ឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ចំនួន១៣​ ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណជាកំហិត
Posted by -
Phoung Somphors
Published on -
30/12/2022 10:36 AM

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប) កោះហៅម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ចំនួន១៣ ឲ្យរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងក្រុមហ៊ុនចំនួន០១ ត្រូវរួសរាន់ផ្តល់ឯកសារតម្រូវផ្សេងៗមកកាន់ ន.អ.បដូចបានកំណត់ក្នុងលិខិតចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ឲ្យបានមុនថ្ងៃទី១២ ខែមករាឆ្នាំ២០២៣ ជាកំហិត។

បើតាមលិខិតជូនដំណឹងរបស់ ន.អ.ប កាលពីថ្ងៃទី២៣ ខែធ្នូនេះ ឈ្មោះ និងទីតាំងម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំង ១៣ និងក្រុមហ៊ុនចំនួន០១ នោះរួមមាន៖ ១. គម្រោងអភិវឌ្ឍដីឡូតិ៍ M L C ផ្សារអូរអំពិលស្ថិតនៅស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។ ២. ក្រុមហ៊ុនរាជសន្តុសិត ឯ.ក ស្តិតនៅសង្កាត់គោករកា ខណ្ណព្រែកព្នៅ រាជធានីភ្នំពេញ។ ៣. ក្រុមហ៊ុន យូ.ធី.ជី យូត្រាស់អ៊ិនវេសម៉ិន ឯ.ក ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៤. គម្រោងដីឡូតិ៍ចំការលំហែរ លី សមស័ក្ត ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ ៦. គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អូសាកា ស្មាតលែន ស្ថិតនៅស្រុកគងពិសីខេត្តកំពង់ស្ពឺ។

៧. គម្រោងដីឡូតិ៍ចំការ ស្ថិតនៅស្រុកជុំគិរីខេត្តកំពត។ ៨. គម្រោងអភិវឌ្ឍដីឡូតិ៍ បូកគោលែន ស្ថិតនៅក្រុងបូកគោ ខេត្តកំពត។ ៩. គម្រោងដីឡូតិ៍ ទួលសំបូរថ្មី ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ១០. ក្រុមហ៊ុន ឡេង និមល ឯ.ក ស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ១១. ក្រុមហ៊ុនន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក ស្ថិតនៅភូមិអូរអំពិលស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ១២. គម្រោងដីឡូតិ៍ មានពេជ្រ ស្ថិតនៅផ្លូវ៤១ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ១៣. គម្រោងដីឡូតិ៍ ជឿន សារិទ្ធ ខុន សណ្តាប់ ស្តិតនៅឃុំក្រាំងលាវស្រុកបាទី ខេត្តតាកែវ និងទី១៤ ក្រុមហ៊ុនអចលនទ្រព្យស្មាមញញឹមថ្មី ឯ.កស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងករណីម្ចាស់អាជីវកម្មដីឡូតិ៍និងក្រុមហ៊ុនខាងលើ មិនអនុវត្តតាមការណែនាំ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនឹងចាត់វិធានការរដ្ឋបាល ព្រមទាំងផាកពិន័យអន្តរការណ៍ស្របតាមប្រកាសចុះថ្ងៃទី២០ខែមករា ឆ្នាំ២០២២ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលវត្ថុ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236