ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍លើកទី៥៥ នៅឥណ្ឌ
Posted by -
Phoung Somphors
Published on -
2/1/2023 3:23 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលកសិកម្ម នឹងរៀបចំ«ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌា» លើកទី៥៥ (IHGF) ពិព័រណ៍និទាឃរដូវដេល្លី ២០២៣ នៅថ្ងៃទី១៥-១៩ ខែមីនា ឆ្នាំ២០២៣ខាងមុខ នាទីក្រុងញូវដេល្លី ប្រទេសឥណ្ឌា។ ក្នុងពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្ម កម្ពុជា ជូនដំណឹងដល់បណ្តាសហគ្រិនទាំងអស់ដែលមានបំណងចង់ចូលរួមអាចចុះបានតាមរយៈគេហទំព័រ www.ihgfdelhifair.register និងអ៊ីម៉ែល៖ visitors@ihgfdelhifair.in

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី៥៥ (IHGF) នេះ មិនត្រឹមតែជាវេទិកាសម្រាប់អ្នកទិញ និងការបញ្ជាទិញពីជុំវិញពិភពលោកនោះទេ តែក៏ត្រូវបានចាត់ទុកជាការផ្តល់ឱកាសទីផ្សារការធ្វើជំនួបពាណិជ្ជកម្មសម្រាប់អ្នកតាំងបង្ហាញគ្រប់ប្រទេស លើផលិតផលសិប្បកម្មនិងវត្ថុអនុស្សាវរីយ៍ផងដែរ។

បណ្តាសហគ្រិន នឹងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬមានគម្រោងស្វែររកដៃគូពាណិជ្ជកម្មជាអន្តរជាតិ អាចបំពេញឯកសារចូលរូមក្នុងព្រឹត្តិការណ៍ពិព័រណ៍តាមរយៈគេហទំព័រ និងអ៊ីម៉ែលខាងលើ ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ តាមអាសយដ្ឋានផ្ទះលេខ៥០-៥២ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖ hoc.phnompenh@mea.gov.in/admn.phnompenh@mea.gov.in​

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236