ស្ពានកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់គ្រោងចំណាយ​ ១១៤លានដុល្លារ ដែលរដ្ឋាភិបាលកម្ចីពីចិន
Posted by -
Phoung Somphors
Published on -
4/1/2023 11:32 AM

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែងជិត ២គីឡូម៉ែត្រនិងផ្លូវតភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ចាប់ផ្តើមបើការដ្ឋានសាងសង់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះហើយ។ កញ្ចប់ថវិកាសាង់សង់ជាង​ ១១៤លានដុលា ជាកម្ចីពីរដ្ឋាភិបាលចិននិងបដិភាគរបស់​​ដ្ឋាភិបាលកម្ពុជា សម្រាប់សម្រាប់ការដោះស្រាយផលប៉ះពាល់, បោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល នៅថ្ងៃបើការដ្ឋានសាងសង់នៅខេត្តក្រចេះ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំនេះ ជាគម្រោងយុទ្ធសាស្រ្តដែលឯកឧត្តមស៊ុន ចាន់ថុល បានឡើកឡើងថា សម្រាប់តភ្ជាប់ទំនាក់ទំនងនិងក្តីសង្ឃឹមរវាងប្រជាជនដែលរស់នៅត្រើយខាងកើត និងត្រើយខាងលិច រួមទាំងតភ្ជាប់ពីតំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។​ ក្រៅពីសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឯកត្តមរដ្ឋមន្ត្រីសាធារណការ ក៏បានរំលេចពីការជំរុញការរីកចម្រើនក្នុងតំបន់ដែលមានសក្តានុពលខាងកសិកម្មកសិ-ឧស្សាហកម្មផងដែរ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលកំពុងសាងសង់នេះមានប្រវែង ១,៧៦១គីឡូម៉ែត្រ នៅត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែក ផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ។ ស្ពាននិងផ្លូវតភ្ជាប់នេះ​ ជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ។ គម្រោងនេះ បឹងបញ្ចប់ការដ្ឋាននៅឆ្នាំពី២០២៦ ដែលសាងសង់និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនចិនពីរផ្សេងគ្នា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236