CDC អនុម័តឲ្យក្រុមហ៊ុន២ បោះទុនជាង៤៥លានដុល្លារ បង្កើតរោងចក្រនិងអាចបង្កើតការងារជាង ៦ពាន់កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ២បោះទុនប្រមាណ ៤៥,៤លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែងជើង និងកាបូបនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលអាចបង្កើតការងារបានជាង ៦០០០កន្លែង។
បើតាម CDC នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ដើម្បីបង្កើតរោងចក្រ។ មានក្រុមហ៊ុន Aroma Success Garment Co., Ltd បោះទុនប្រមាណ ៣៦,៦លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណ ៣១៥៨កន្លែង។
ចំណែក ក្រុមហ៊ុន Qi Heng Xin FactoryCo., Ltd បោះទុនចំនួន ៨,៨លានដុល្លារគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលស្ថិតនៅផ្លូវជាតិលេខ២១ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ២៩៣០កន្លែង៕