CDC អនុម័តឲ្យក្រុមហ៊ុន២ បោះទុន២០លានដុល្លារបង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង
Posted by -
Phoung Somphors
Published on -
19/1/2023 4:30 PM

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ បោះទុន ប្រមាណ ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានប្រមាណ ១៥០០កន្លែង។

បើតាម CDC នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ។ មានក្រុមហ៊ុន Technomate (Cambodia) Technology Co.,Ltd បោះទុនប្រមាណ ១០លានដុល្លារគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិកនិងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស...) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា វីសស៍ ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានប្រមាណ ៧៥០កន្លែង។

ចំណែក ក្រុមហ៊ុន Technomate (Cambodia) Precision Metal Co., Ltd បោះទុនចំនួន ១០លានដុល្លារគម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា វីសស៍ ខេត្តស្វាយរៀងនិងអាចបង្កើតការងារបានចំនួន ៧៥០កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236