ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រិន ចូលរួមយុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តសៀមរាប
Posted by -
Phoung Somphors
Published on -
20/1/2023 11:17 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឲ្យមានភាពរស់រវើក និងប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម បស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន។ យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ការរៀបចំយុទ្ធនាការនេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានឲ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ហើយជាវេទិកាផ្គូផ្គងរវាងអ្នកផលិតអ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅឲ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។

សម្រាប់ផលិតករ ម្ចាស់កសិដ្ឋាន អ្នកកែច្នៃសមាគមអាជីវកម្ម សហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែររកដៃគូពាណិជ្ជកម្ម ឬមានគម្រោងចុះកិច្ចសន្យាទិញ-លក់សូមទាក់ទងនាយកដ្ឋានកិច្ចការណ៍ពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដែលស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្មដែលមានអាសយដ្ឋាននៅ៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំពោះ លេខទូរសព្ទទំនាក់ទំនង ០១២ ៧០៣ ៣៩៣ ឬ ០៧៧៣៣៩ ៤៣៩ ឬ ០១៦ ៤១៦ ៨២៥ និងអាសយដ្ឋានអ៊ីម៉ែល៖ sopheap.sok56789@gmail.com / neary86@gmail.com / chaoji168@gmail.com ឬទាក់ទងទៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបដែលមានទូរស័ព្ទលេខ ០១២ ៥៥០ ៦៣៥ និងអាសយដ្ឋានអ៊ីម៉ែល៖ kimlyph@gmail.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236