ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន២មកដោះស្រាយបំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាសក្រុមហ៊ុនចំនួន២ ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣០ និងទី៣១ ខែមករា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន២ផ្សេងគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក តាយ ច័ន្ទតារាអគ្គនាយក សណ្ឋាគារ ផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា និង២ លោក ភាឡាយសុភ័ត្តិ អគ្គនាយកក្រុមហ៊ុន មីតអ៊ែតស៍ (ខេមបូឌា)។
ក្នុងករណីដែលអគ្គនាយកក្រុមហ៊ុនទាំង២ខាងលើមិនព្រមចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕