អគ្គនាយកដ្ឋានពន្ធដារ ហៅម្ចាស់ក្រុមហ៊ុន៣ទៀតមកទូទាត់បំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ទៀត ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៣ផ្សេងៗគ្នា ដែលបានផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក ម៉ាក់ ភាវូអគ្គនាយកក្រុមហ៊ុន ម៉ាក់ ភាវូ អ៊ីមផត អិចផត ខូអិលធីឌី។ ទី២. លោក Zheng Xiangliang អគ្គនាយកក្រុមហ៊ុន ហួរ លី ម៉ី (ខេមបូឌា) ឯ.ក និងទី៣ លោកកែ គុយហូយ អគ្គនាយកក្រុមហ៊ុន ខេ អឹម អ៊ី ខមភេនី លីមីធីត។
ក្នុងករណីដែលអគ្គនាយកក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕