ក្រុមហ៊ុន៣ទៀត ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ហៅមកដោះស្រាយបំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
14/2/2023 11:46 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ទៀត ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៣ផ្សេងគ្នាផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. លោក LewSan Keng នាយកក្រុមហ៊ុន ហ្គែង គ្លរី (ខេមបូឌា) ហ្គាមេន។ ទី២. លោក YangLei នាយកសាខាក្រុមហ៊ុន ជាំងស៊ូ ប្រូវីនសល ខនស្ត្រាក់សិន គ្រុប ខូអិលធីឌី និងទី៣ លោក Li Zengtan នាយកក្រុមហ៊ុន វ៉ាលីតា ថយស៍(ខេមបូឌា) ឯ.ក។

ក្នុងករណីដែលនាយកក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនមកដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236