ក្រសួងសាធារណការ លក់ផ្លាកលេខពិសេស និងលេខរាជធានី-ខេត្ត បានចំណូល ៨៤ប៊ីលានរៀល​ ក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
16/2/2023 11:58 PM

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន៧.១២៥ផ្លាក ដោយបានចំណូល ៤៤ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បាន ៣១.៧៥៦ស្លាក រកបានចំណូលជាង ៤០ប៊ីលានរៀល។

របាយការណ៍ពីចំណូលលក់ផ្លាកលេខយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី បង្ហាញនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ«បន្តលើកកម្ពស់គុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាពបរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នាថ្ងៃទី ១៥ កុម្ភៈ ២០២៣។

សូមបញ្ជាក់ថា គិតចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះគណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦.១៣២ផ្លាក និងទទួលបានចំណូលជាង ១១៤ប៊ីលានរៀល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236